បទសម្ភាសន៍ VOA៖ វេទិកាអន្តរជាតិស្តីពីភាពជាអ្នកដឹកនាំខាងអន្តរសាសនានៅថ្នាក់ឧត្តមសិក្សា
Your browser doesn’t support HTML5
វេទិកាអន្តរជាតិស្តីពីភាពជាអ្នកដឹកនាំខាងអន្តរសាសនា នៅថ្នាក់ឧត្តមសិក្សា (IHEILF) បានជ្រើសរើសអ្នកចូលរួមប្រមាណ៦០នាក់ ពីប្រទេសចំនួន៣១ ឲ្យចូលរួមក្នុងវេទិកានេះ ដែលរៀបចំឡើងនៅរដ្ឋធានីវ៉ាស៊ីនតោន ស.រ.អា។ ក្នុង ឆ្នាំនេះ កម្មវិធីបានជ្រើសរើសនិស្សិតចំនួន២រូប ដែលកំពុងសិក្សាក្នុងសកលវិទ្យាល័យមួយក្នុងប្រទេសកម្ពុជា ឲ្យចូលរួមវេទិកានេះ។ អ្នកស្រី ស៊ូ ពេជ្រចិន្តា នៃ VOA បានសម្ភាសជាមួយ កញ្ញា ម៉ះ តីយ៉ុម និងព្រះតេជគុណ សេក ពិសិដ្ឋ បេក្ខជនដែលត្រូវបានជ្រើសរើសឲ្យចូលរួមក្នុងវេទិកានេះ អំពីគោលបំណង នៃការរៀបចំវេទិកានេះឡើង និងការចែករំលែកដល់សង្គម បន្ទាប់ពីបញ្ចប់កម្មវិធីនេះ៕