បទសម្ភាសន៍VOA៖ បក្សប្រឆាំងថា ខ្លួនមិនឆោតល្ងង់ ឲ្យគេចាប់មេរបស់ខ្លួនដាក់ពន្ធនាគារនោះទេ (ភាគ៣)
Your browser doesn’t support HTML5
ក្រោយពីមានការរិះគន់ថា បក្សប្រឆាំង មានមេដឹកនាំដែលកំសាក មិនហ៊ានចូលពន្ធនាគារ ដើម្បីប្រឈមតទល់នឹងអំពើអយុត្តិធម៌ក្នុងប្រទេសកម្ពុជានេះ មន្ត្រីជាន់ខ្ពស់នៃគណបក្សនេះ អះអាងថា ការបណ្ដោយឲ្យគេចាប់មេបក្សរបស់ខ្លួន គឺជារឿងល្ងង់ខ្លៅ។ លោក សាយ មុន្នី នៃVOA បានធ្វើបទសម្ភាសន៍ជាមួយកញ្ញា កឹម មនោវិទ្យា អគ្គនាយករងទទួលបន្ទុកខាងទំនាក់ទំនងសាធារណៈនៃគណបក្សសង្គ្រោះជាតិ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់កញ្ញា មកកាន់សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ។ នេះជាភាគទី៣នៃបទសម្ភាសន៍ដែលមានបួនភាគ៕