លោកហ៊ុន សែន បញ្ជាឲ្យមានកិច្ចសហការរវាងអាជ្ញាធរនិងសកម្មជនព្រៃឈើនិងបរិស្ថាន
Your browser doesn’t support HTML5
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នាព្រឹកថ្ងៃច័ន្ទនេះ បានប្រកាសឲ្យពលរដ្ឋ និងមន្ត្រីពាក់ព័ន្ធចូលរួមការពារអភិរក្សធនធានធម្មជាតិ និងព្រៃឈើកម្ពុជា ដែលកំពុងតែជួបគ្រោះមហន្តរាយនោះ។ លោកនាយករដ្ឋមន្ត្រី ដែលកាន់អំណាចជាង៣០ឆ្នាំ ក៏បានដាក់បទបញ្ជាមិនឲ្យអាជ្ញាធររារាំងយុទ្ធនាការនានារបស់សកម្មជនបរិស្ថានផងដែរ។ ការអះអាងរបស់លោកនាយករដ្ឋមន្ត្រីរូបនេះគឺធ្វើឡើងក្នុងវេទិកាជាតិមួយស្តីពី«ការការពារនិងអភិរក្សធនធានធម្មជាតិ» ដែលធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី រាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦។ លោក នៅ វណ្ណារិន នៃ VOA រាយការណ៍ពីរាជធានីភ្នំពេញ៕