បទសម្ភាសន៍ VOA៖ អ្នកជំនាញពន្ធដារថា ការបង់ពន្ធជូនរដ្ឋជាការស្នេហាជាតិ
Your browser doesn’t support HTML5
អ្នកជំនាញមួយរូបអះអាងថា អ្នកវិនិយោគនិងអ្នករកស៊ីមួយចំនួនធ្លាប់បានជ្រកនៅក្រោមរបបម៉ៅការ ក្នុងការគេចពន្ធ ហើយអំពើពុករលួយក៏បានកើតឡើងតាមរយៈរបបម៉ៅការនេះដែរ។ លោកគាំទ្រចំណាត់ការរបស់រដ្ឋាភិបាលក្នុងការលុបបំបាត់នូវរបបម៉ៅការនេះ ទោះណានៅមានឧបសគ្គមួយចំនួនទៀតក៏ដោយ។ លោក សាន្ត ចន្ទកុម្ភៈ ដែលជាគណនេយ្យករជំនាញ ឬគេហៅជាភាសាអង់គ្លេសថា CPA បានផ្តល់សម្ភាសន៍ជាមួយលោក ប៊ុន ប៉េងហ៊ុយ នៃ VOA អំពីរឿងនេះដូចតទៅ៖