បទសម្ភាសន៍ VOA៖ កម្ពុជាមិនគួរផុងខ្លួនក្នុងជម្លោះសមុទ្រចិនខាងត្បូងទេ
Your browser doesn’t support HTML5
ក្រៅពីបញ្ហានយោបាយនៅក្នុងប្រទេស ប្រទេសកម្ពុជាបានជាប់ក្នុងជម្លោះសមុទ្រចិនខាងត្បូង។ មានការចោទប្រកាន់ថា ប្រទេសកម្ពុជាជួយប្រទេសចិននៅក្នុងបញ្ហានេះ បន្ទាប់ពីប្រទេសកម្ពុជាបង្ហាញគោលជំហរមិនគាំទ្រសាលដីកាតុលាការអាជ្ញាកណ្តាលអន្តរជាតិ ដែលកាត់សេចក្តីឲ្យប្រទេសហ្វីលីពីនឈ្នះក្តីលើប្រទេសចិនពាក់ព័ន្ធនឹងជម្លោះសមុទ្រចិនខាងត្បូង ដែលជាជម្លោះដែនសមុទ្រអន្តរជាតិដ៏ធំ និងចម្រូងចម្រាស។ ប្រទេសកម្ពុជាត្រូវបានគេចោទប្រកាន់ថា ប្រកាន់ជំហរនេះជាថ្នូរនឹងជំនួយជាបន្តបន្ទាប់ពីប្រទេសចិន សម្រាប់វិស័យមួយចំនួន ដូចជាវិស័យសេដ្ឋកិច្ច និងយោធា។ លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត បាននិយាយថា ប្រទេសកម្ពុជាបានប្រយោជន៍ពីប្រទេសចិននៅក្នុងរយៈពេលខ្លី ហើយបាត់បង់ប្រយោជន៍ពីអាស៊ាននៅក្នុងរយៈពេលយូរ។ នាង ផន បុប្ផា នៃ VOA បានសន្ទនាជាមួយលោក អ៊ូ វីរៈ ប្រធានវេទិកាអនាគតអំពីបញ្ហានេះ។ បទសម្ភាសន៍នេះមានសេចក្តីខ្លឹមសារទាំងស្រុងដូចតទៅ៕