បទសម្ភាសន៍ VOA៖ ទូតអាល្លឺម៉ង់បញ្ចប់បេសកកម្មការទូតដោយក្តីបារម្ភពីស្ថានភាពនយោបាយខ្មែរ
Your browser doesn’t support HTML5
នៅក្នុងខែកក្កដានេះ លោក Joachim von Marschall អតីតឯកអគ្គរដ្ឋទូតប្រទេសអាល្លឺម៉ង បានបញ្ចប់បេសកកម្មការទូតនៅកម្ពុជាកាលពីដើមសប្តាហ៍មុន ដោយមានទស្សនវិស័យអាប់អួរអំពីស្ថានភាពនយោបាយ សេដ្ឋកិច្ច និងកិច្ចប្រឹងប្រែងកំណែទម្រង់នៅកម្ពុជា នៅមុនការបោះឆ្នោតខាងមុខ។ នៅក្នុងកិច្ចសម្ភាសន៍មួយតាមទូរស័ព្ទជាមួយលោក សឹង សុផាត នៃ VOA កាលពីថ្ងៃទី១៩ ខែកក្កដា ដែលជាថ្ងៃចុងក្រោយនៃអាណត្តិការទូតរបស់លោក អតីតឯកអគ្គរដ្ឋទូតអាល្លឺម៉ង់រូបនេះថ្លែងថា បរិយាកាសនយោបាយនិងសង្គមនៅកម្ពុជានាពេលបច្ចុប្បន្ននេះមានលក្ខណៈបែកបាក់ខ្លាំង ដែលជាកត្តាជំរុញឲ្យមានព្រឹត្តិការណ៍ការសម្លាប់សកម្មជនដូចជាលោក កែម ឡី នាពេលថ្មីៗនេះជាដើម។ យ៉ាងនេះក្តី អ្នកការទូតទើបចប់អាណត្តិរូបនេះមានសុទិដ្ឋិនិយមថា ការផ្លាស់ប្តូរនឹងមានជាដាច់ខាត ក្នុងរយៈយូរទៅមុខ ដែលការផ្លាស់ប្តូរនេះនឹងត្រូវជំរុញដោយយុវជនជំនាន់ក្រោយរបស់កម្ពុជាដែលមានការទាមទារនិងការរំពឹងទុកក្នុងជីវិតច្រើនជាងមុន។ សូមស្តាប់បទសម្ភាសន៍នេះទាំងស្រុងដូចតទៅ៖