បទសម្ភាសន៍ VOA៖ បច្ចេកទេសកសិកម្មសន្សំសំចៃទឹក រក្សាគុណភាពដី
Your browser doesn’t support HTML5
ប្រជាជនកម្ពុជាភាគច្រើនធ្វើកសិកម្មតាមលក្ខណៈគ្រួសារ។ តាមរយៈជំនួយឧបត្ថម្ភពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ សាកលវិទ្យាល័យភូមិន្ទកសិកម្មបានសហការជាមួយនឹងសាកលវិទ្យាល័យបច្ចេកទេសកសិកម្មរដ្ឋ North Carolina និងសាកលវិទ្យាល័យ Penn State កំពុងផ្តល់បច្ចេកទេសថ្មី និងឧបករណ៍ធ្វើកសិកម្មតាមរយៈគម្រោងពីរសម្រាប់គ្រួសារប្រជាជនមួយចំនួននៅខេត្តសៀមរាប និងខេត្តបាត់ដំបង ដើម្បីជួយឲ្យកសិកម្មរបស់ពួកគេទទួលបានទិន្នផលខ្ពស់។ នាង ផន បុប្ផា នៃ VOA បានសន្ទនាជាមួយលោក ហុក លីដា ដែលជាគ្រូបង្រៀននៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងជាអ្នកសម្របសម្រួលកម្មវិធីនៃគម្រោងនេះ។ លោក ហុក លីដាបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រនៅសាកលវិទ្យាល័យភូមិន្ទកសិកម្មផ្នែកក្សេត្រសាស្ត្រ ហើយបន្ទាប់មកលោកបានទៅបន្តការសិក្សានៅប្រទេសថៃទទួលបានបរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកផលិតកម្មដំណាំ។ ចុងក្រោយបង្អស់ លោកបានទៅសិក្សាថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យកសិកម្ម និងបច្ចេកវិទ្យារដ្ឋ North Carolina សហរដ្ឋអាមេរិក។ សូមលោកអ្នកស្ដាប់កិច្ចសម្ភាសន៍នេះដូចតទៅ៕