បទសម្ភាសន៍ VOAផ្តាច់មុខ៖ បងប្អូនភ្លោះជាសហការីស្និទ្ធនឹងលោកកែម ឡីទទួលបានការគាំពារពីអ.ស.ប.
Your browser doesn’t support HTML5
បងប្អូនភ្លោះពីរនាក់ដែលជាសកម្មជនជំនិតនឹងលោកបណ្ឌិត កែម ឡី បាននិយាយថា អង្គការមួយក្នុងប្រទេសអាមេរិកបានដាក់ពាក្យធានា ដើម្បីផ្តល់ជម្រកដល់ពួកគេ ក្រោយពេលដែលពួកគេទាំងពីរទទួលបានការគាំពារពីអង្គការសហប្រជាជាតិ(អ.ស.ប) ទទួលបន្ទុកជនភៀសខ្លួននៅប្រទេសថៃ នៅថ្ងៃពុធនេះ។ នាង ធីតា វីន នៃ VOA នៅរាជធានីភ្នំពេញបានសម្ភាសតាមទូរស័ព្ទជាមួយនឹងបងប្អូនភ្លោះពីរនាក់គឺលោក ជុំ ហួរ និង ជុំ ហួត ដែលគេគិតថា ជាអ្នកដឹងរឿងច្រើនទាក់ទងនឹងឃាតកម្មសម្លាប់លោក កែម ឡី អ្នកវិភាគបញ្ហាសង្គមដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា។ បងប្អូនភ្លោះពីរនាក់បានពោលអះអាងថា ពួកគេបង្ខំចិត្តគេចចេញពីប្រទេសកម្ពុជាគឺដើម្បីស្វែងរកសុវត្ថិភាពនិងសន្តិសុខផ្ទាល់ខ្លួនរបស់ពួកគេ។ ពួកគេចង់ធ្វើជាសាក្សីផ្តល់សក្ខីកម្មអំពីឃាតកម្មនេះ នៅតុលាការក្រៅបរទេស ព្រោះគេមិនមានជំនឿលើតុលាការកម្ពុជា។ សូមស្តាប់កិច្ចសម្ភាសន៍ទាំងស្រុងដូចតទៅ៕