បទសម្ភាសន៍ VOA៖ អ្នកស្រាវជ្រាវថាការបាត់បង់លោកកែម ឡី ជំរុញ «បដិវត្តន៍ផ្នត់គំនិត»
Your browser doesn’t support HTML5
ពិធីបញ្ចុះសពរបស់លោកបណ្ឌិត កែម ឡី បានបញ្ចប់ជាស្ថាពរហើយកាលពីថ្ងៃច័ន្ទ ទី២៥ ខែកក្កដា កន្លងទៅ ដោយមានអ្នកចូលរួមដង្ហែរាប់សែននាក់ពីវត្តចាស់ ទៅកាន់ស្រុកកំណើតរបស់លោក ក្នុងខេត្តតាកែវ កាលពីថ្ងៃអាទិត្យ។ លោកបណ្ឌិត មាស នី អ្នកវិភាគបញ្ហាសង្គម លើកឡើងថា ការបាត់បង់លោកបណ្ឌិត កែម ឡី បានបង្កើតឲ្យមាន«បដិវត្តន៍នៃផ្នត់គំនិត» ថ្មីមួយ ដែលធ្វើឲ្យសាធារណជនចាប់ផ្តើមបង្វែរចំណាប់អារម្មណ៍ទៅលើរឿងនយោបាយ ព្រមទាំងបានដាក់សម្ពាធដល់រដ្ឋាភិបាលឲ្យស្វែងរកយុត្តិធម៌ និងវែកមុខជនដៃដល់ ជូនលោក កែម ឡី។ នាង ហ៊ាន សុជាតា នៃ VOA បានធ្វើបទសម្ភាសន៍តាមទូរស័ព្ទជាមួយ លោក មាស នី អ្នកវិភាគបញ្ហាសង្គមអំពីរឿងនេះ៕