បទ​សម្ភាសន៍ VOA៖ សកម្មជន​សង្ឃ​ឯករាជ្យ​ប្តេជ្ញា​បន្ត​បេសកកម្ម​ពី​លោក​បណ្ឌិត​ កែម ឡី

Your browser doesn’t support HTML5

ខណៈ​ដែល​សព​លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​គ្រោង​នឹង​បញ្ចុះ​នៅ​ភូមិ​កំណើត​របស់​លោក នៅ​ថ្ងៃ​ច័ន្ទ​ ទី​២៥​ ខែ​កក្កដា​នេះ សកម្មជន​សង្ឃ​ដែល​ជា​ប្រធាន​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម គឺ​ព្រះ​តេជ​ព្រះ​គុណ ប៊ុត ប៊ុនតិញ ដែល​ធ្លាប់​ធ្វើ​ការ​ងារ​យ៉ាង​ជិត​ស្និត​ជាមួយ​លោក​បណ្ឌិត​ កែម ឡី បាន​ប្ដេជ្ញា​ថា ព្រះ​អង្គ​នឹង​បន្ត​វីរភាព​និង​បេសកកម្ម​ពី​លោក​បណ្ឌិត​ កែម ឡី​ តទៅទៀត ទោះបីជា​ព្រះអង្គ​ត្រូវ​រង​ការ​គំរាម​សម្លាប់​ដូច​លោក​បណ្ឌិត​ កែម ឡី​ ក៏ដោយ។ លោក សាយ មុន្នី នៃ​ VOA បាន​សម្ភាសន៍​តាម​ទូរស័ព្ទ​ជាមួយ​ព្រះតេជ​ព្រះគុណ ប៊ុត ប៊ុនតិញ ​ដែល​កំពុង​គង់​នៅ​កន្លែង​ពិធី​បុណ្យ​សព​លោក​បណ្ឌិត​ កែម ឡី ក្នុង​ខេត្ត​តាកែវ​ដូច​តទៅ។