បទសម្ភាសន៍ VOA ជាមួយលោក អ៊ូ វីរៈ៖ ពិធីដង្ហែសពលោកបណ្ឌិត កែម ឡី បង្ហាញការគោរពស្រឡាញ់ពីពលរដ្ឋខ្មែរចំពោះអ្នកស្នេហាជាតិ
Your browser doesn’t support HTML5
នៅព្រឹកថ្ងៃអាទិត្យនេះ ប្រជាពលរដ្ឋខ្មែរសាមញ្ញ ក្មេងចាស់ មន្ត្រីមកពីអង្គការសង្គមស៊ីវិល រាប់សែននាក់បានចូលរួមដង្ហែសពលោកបណ្ឌិត កែម ឡី ដែលជាអ្នកវិភាគនយោបាយ និងជាអ្នកស្រាវជ្រាវសង្គមដ៏លេចធ្លោម្នាក់ ទៅកាន់ស្រុកកំណើតរបស់លោក នៅខេត្តតាកែវ។ លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត និងជាអ្នកវិភាគសង្គម និងនយោបាយម្នាក់ ដែលបានចូលរួមពិធីដង្ហែសពនេះ ប្រាប់ VOA ថា ពិធីដង្ហែសពលោកបណ្ឌិត កែម ឡី បង្ហាញការគោរពស្រឡាញ់ពីពលរដ្ឋខ្មែរចំពោះអ្នកស្នេហាជាតិ។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍រវាងនាង ទែន សុខស្រីនិត នៃ VOA ជាមួយនឹងលោក អ៊ូ វីរៈ ដូចតទៅ៕