ថ្ងៃ​បុណ្យ​សព​ដំបូង​របស់​លោក កែម ឡី

Your browser doesn’t support HTML5

នៅ​ថ្ងៃ​ច័ន្ទ​ទី​ ១១​ ខែកក្កដា ឆ្នាំ​ ២០១៦​​ នេះ​ មនុស្ស​ម្នា​​រាប់​តាំង​ពី​ប្រជា​ពលរដ្ឋ​សាមញ្ញ​ ​ ព្រះ​សង្ឃ​ និង​ក្រុម​អ្នក​តំណាង​រាស្រ្ត​ គណបក្ស​ប្រឆាំង​ ​បាន​ចូល​រួម​ពិធី​បុណ្យ​សព​ លោក​កែម ឡី​ អ្នក​វិភាគ​សង្គម​ឯករាជ្យ​ដ៏​លេច​ធ្លោ​មួយរូប​ ដែលត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់ស្លាប់​ កាល​ពី​ថ្ងៃ​អាទិត្យ​ទី១០ ខែកក្កដា​កន្លង​ទៅ​នេះ។ នេះ​ជា​ទិដ្ឋភាព​នៃ​ពិធី​បុណ្យ​សព​ថ្ងៃ​ដំបូង​របស់​លោក​ កែម​ ឡី។​ ក្រុមគ្រួសារ​លោក​ នឹង​តម្កល់​សពលោក​​ រយៈពេល​ជាង​​ ១០​ថ្ងៃ​ ដោយ​ដាក់​ក្នុង​មជ្ឈូស​កញ្ចក់​ ដើម្បី​ឲ្យ​អ្នកដែល​​គោរព​ និង​ស្រលាញ់​​មនសិការ​សង្គម​របស់​លោក​ មក​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ព្រះ​សង្ឃ​ដែល​ជួយ​រៀបចំ​ពិធី​បុណ្យសព​ដល់​អ្នកវិភាគ​សង្គម​ និង​នយោបាយ​រូប​​នេះ៕