បទសម្ភាសន៍ VOA៖ អ្នកវិភាគអំពាវនាវឲ្យមានភាពក្លាហានក្នុងចំណោមមតិសាធារណៈ ក្រោយពីការសម្លាប់លោក កែម ឡី
Your browser doesn’t support HTML5
កំណត់និពន្ធ៖ អ្នកវិភាគបញ្ហាសង្គមម្នាក់លើកឡើងថា ទោះបីជាសាធារណជន និងស្រទាប់បញ្ញវន្តខ្មែរភាគច្រើននៅតែមានភាពភ័យខ្លាចក៏ដោយ ក៏ពួកគេម្នាក់ៗគួរតែចាប់ផ្តើមនាំគ្នានិយាយចេញជាសាធារណៈនូវអ្វីដែលខ្លួនមើលឃើញក្នុងសង្គម ដើម្បីទប់ស្កាត់ការបំពានអំណាចណាមួយពីសំណាក់អាជ្ញាធរ។ ការលើកឡើងនេះធ្វើឡើង ក្រោយពីអ្នកវិភាគបញ្ហាសង្គមដ៏លេចធ្លោម្នាក់នៅកម្ពុជា គឺលោកបណ្ឌិត កែម ឡី ត្រូវបានបាញ់ស្លាប់កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ លោក សាយ មុន្នី នៃ VOA បានសម្ភាសន៍តាមទូរស័ព្ទជាមួយលោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម ដែលធ្លាប់ធ្វើការជាមួយលោកបណ្ឌិត កែម ឡី អំពីរឿងនេះដូចតទៅ៕