បទ​សម្ភាសន៍ VOA៖ សន្និសីទ Project Inspire 2016 Cambodia

Your browser doesn’t support HTML5

កំណត់​និពន្ធ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅក្នុង​ប្រទេសកម្ពុជា ក៏​ដូច​ជា​នៅ​លើ​ពិភពលោក​ទាំងមូល ក្នុងការ​ផ្សព្វផ្សាយ និង​ចែក​រំឡែក​ព័ត៌មាន​នានា​យ៉ាង​ឆាប់​រហ័ស​បំផុត។ ប៉ុន្តែ​ មាន​ការ​ចោទសួរ​ថា តើ​យុវជន​ក្នុង​សម័យ​ឌីជីថល​នេះ ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រកប​ដោយ​ប្រសិទ្ធភាព​ដល់​កម្រិត​ណា? កញ្ញា ស៊ូ ហ្សូលីដា បាន​ផ្តួចផ្តើម​គម្រោង Project Inspire Cambodia ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ប្រកប​ដោយ​សន្តិភាព និង​ភាព​ឈ្លាសវៃ។ កញ្ញា ស្រេង​ លក្ខិណា នៃ VOA បាន​សម្ភាស​តាម​ទូរស័ព្ទ​ជាមួយ​កញ្ញា ស៊ូ ហ្សូលីដា អ្នកដឹកនាំ​គម្រោង Project Inspire Cambodia អំពី​សន្និសីទ Project Inspire 2016 ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃអាទិត្យ ទី១៧ ខែកក្កដា​ខាងមុខនេះ។ សូម​លោក​អ្នក​នាង​ស្តាប់​បទ​សម្ភាសន៍​នេះ​ដូចតទៅ៕