បទសម្ភាសន៍ VOA៖ «មូលនិធិ កែម ឡី ដើម្បីសេរីភាព»
Your browser doesn’t support HTML5
កំណត់និពន្ធ៖ បញ្ញវន្តខ្មែរមួយក្រុម បាននិងកំពុងរៀបចំបង្កើតមូលនិធិមួយ ដើម្បីជួយដល់ក្រុមគ្រួសារលោកបណ្ឌិត កែម ឡី និងអ្នកវិភាគ អ្នកស្រាវជ្រាវ ឬសកម្មជនខ្មែរដទៃទៀត ដែលអាចរងសម្ពាធពីការបំពេញការងាររបស់ខ្លួនដោយឯករាជ្យ ដើម្បីបុព្វហេតុសង្គមជាតិនោះ។ ការបង្កើតមូលនិធិ កែម ឡី នេះធ្វើឡើង ក្រោយពីអ្នកវិភាគបញ្ហានយោបាយ និងសង្គមដ៏លេចធ្លោនៅកម្ពុជារូបនេះ ត្រូវបានបាញ់ស្លាប់កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ លោក សាយ មុន្នី នៃ VOA បានសម្ភាសតាមទូរស័ព្ទជាមួយលោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវខាងផ្នែកអភិវឌ្ឍសង្គម ដែលធ្លាប់ធ្វើការប្រកៀកស្មាគ្នាជាមួយលោកបណ្ឌិត កែម ឡី អំពីគោលបំណងនៃការបង្កើតមូលនិធិនេះដូចតទៅ៕