បទសម្ភាសន៍ VOA៖ ភរិយាលោក កែម ឡី សុំឲ្យស្ថានទូតជួយគ្រួសារអ្នកស្រីទៅក្រៅប្រទេស
Your browser doesn’t support HTML5
កំណត់និពន្ធ៖ បន្ទាប់ពីលោកបណ្ឌិត កែម ឡី ជាសកម្មជន និងជាអ្នកធ្វើអត្ថាធិប្បាយនយោបាយដ៏ល្បីល្បាញម្នាក់នៅប្រទេសកម្ពុជា បានត្រូវគេបាញ់សម្លាប់កាលពីថ្ងៃអាទិត្យកន្លងមកនេះ ភរិយារបស់លោក កែម ឡី បានអំពាវនាវឲ្យស្ថានទូតបរទេសនានាជួយគ្រួសារអ្នកស្រីទៅរស់នៅក្រៅប្រទេស។ ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកស្រី ធីតា វីន នៃ VOA អ្នកស្រី ប៊ូ រចនា ភរិយាលោក កែម ឡី បានឲ្យដឹងថា ដើម្បីសន្តិសុខ និងអនាគតរបស់កូន អ្នកស្រីនឹងសម្រេចចិត្តចាកចេញទៅរស់នៅក្រៅប្រទេស។ ទោះបីយ៉ាងណា អ្នកស្រីនឹងព្យាយាមជំរុញឲ្យកូនរបស់អ្នកស្រីម្នាក់ធ្វើការស្នងពីប្តីរបស់អ្នកស្រី។ សូមលោកអ្នកនាងស្តាប់កិច្ចសន្ទនានេះដូចតទៅ។