Hello VOA៖ ការស្លាប់លោក កែម ឡី គឺការបាត់ទ្រព្យសាធារណៈដ៏មានតម្លៃរបស់ខ្មែរ
Your browser doesn’t support HTML5
អង្គការសង្គមស៊ីវិល ចាត់ទុកការស្លាប់របស់លោកបណ្ឌិត កែម ឡី ថា ជាការបាត់បង់ទ្រព្យសម្បត្តិសាធារណៈដ៏មានតម្លៃមួយរបស់កម្ពុជា។ លោក ប៉ា ងួនទៀង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានថ្លែងបែបនេះនៅក្នុងកម្មវិធី Hello VOA កាលពីយប់ថ្ងៃច័ន្ទទី១១ ខែកក្កដា ឆ្នាំ២០១៦៖ «ចំពោះខ្ញុំ ការបាត់បង់លោក កែម ឡីនេះ មិនមែនគ្រាន់តែជាការបាត់បង់ជាទ្រព្យសម្បត្តិគ្រួសាររបស់លោកទាំងមូលទេ គឺលោក កែម ឡី គាត់ក្លាយជាទ្រព្យសម្បត្តិសាធារណៈទៅហើយ។ បានន័យថា គាត់ជាទ្រព្យសម្បត្តិមួយរបស់ខ្មែរទាំងអស់គ្នា ហើយការបាត់បង់លោក កែម ឡី គឺជាការបាត់បង់ទ្រព្យរបស់ប្រជាពលរដ្ឋខ្មែរទូទៅ »៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១១ កក្កដា ២០១៦)