បទសម្ភាសន៍ VOA៖ សាលក្រមជម្លោះរវាងហ្វីលីពីននិងចិនធ្វើឲ្យគេស្គាល់តុលាការអាជ្ញាកណ្តាលអន្តរជាតិ
Your browser doesn’t support HTML5
នៅថ្ងៃទី១២ ខែកក្កដា នេះ តុលាការអាជ្ញាកណ្តាលអន្តរជាតិនៅទីក្រុងឡាអេ ឬហៅថា តុលាការមជ្ឈត្តការពិសេស នឹងចេញសាលដីកាទាក់ទងនឹងពាក្យបណ្តឹងប្រទេសហ្វីលីពីនដែលបានប្តឹងប្រទេសចិនទាក់ទងនឹងជម្លោះទឹកដីនិងកោះនៅក្នុងសមុទ្រចិនខាងត្បូង។ លោក ផល ពិសាល អ្នកស្រាវជ្រាវខាងច្បាប់អន្តរជាតិ ដែលធ្លាប់ស្រាវជ្រាវនៅតុលាការអន្តរជាតិនៃនីតិសមុទ្រនៅទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់ ថ្លែងថា ទោះបីលទ្ធផលយ៉ាងណាក្តី ក៏រឿងក្តីដ៏ចម្រូងចម្រាសមួយនេះនឹងផ្តល់កិត្តិនាមដល់តុលាការអាជ្ញាកណ្តាលដែលគេមិនស្គាល់ពីមុន ហើយបើកផ្លូវឲ្យប្រទេសផ្សេងទៀត រួមទាំងកម្ពុជាផងដែរ ប្រើប្រាស់យន្តការតុលាការនេះដើម្បីដោះស្រាយជម្លោះដែនសមុទ្រនៅពេលអនាគត។ សូមលោកអ្នកស្តាប់បទសម្ភាសន៍ទាំងស្រុងរវាងលោក សឹង សុផាត និងលោក ផល ពិសាល អំពីប្រវត្តិរឿងក្តីនិងឥទ្ធិពលសាលដីកានេះដូចតទៅ៖