បទសម្ភាសន៍ VOA៖ ក្តារ​ចុច​លក្ខណៈ​ខ្មែរ​ជួយ​វាយ​តួអក្សរ​ខ្មែរ​បាន​លឿន

Your browser doesn’t support HTML5

កំណត់​និពន្ធ៖ លោក ​ភួយ លីហេង ​ជានិស្សិត​​មក​ពី​ខេត្ត​បាត់ដំបង​ ហើយ​​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាប័ត្រ​វិស្វកម្ម​មេកានិក​​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា។ បន្ទាប់មក​​លោក​បាន​ទៅ​សិក្សា​ថ្នាក់​បរិញ្ញាប័ត្រ​ជាន់​ខ្ពស់​អំពី​ថាមពល​ករកើត​ឡើង​វិញ​នៅ​សកល​វិទ្យាល័យ​ Chiang Mai​ ​នៅ​ប្រទេស​ថៃ​ពី​ឆ្នាំ ​២០១៣​ដល់​ឆ្នាំ​ ២០១៤។​ នៅ​ពេល​នោះ​ហើយ​ដែល​លោក​មាន​គំនិត​បង្កើត​ក្តារ​ចុច​លក្ខណៈ​ខ្មែរ​ហើយ​លោក​បាន​ចំណាយ​ពេល​ពីរ​ឆ្នាំ​ដើម្បី​បង្កើត​ក្តារ​ចុច​លក្ខណៈ​ខ្មែរ​នេះ​ឡើង។​ លោក​ភួយ លីហេង​មាន​ប្រសាសន៍​ថា​ ក្តារ​ចុច​ដែល​លោក​បង្កើត​ថ្មី​នេះ​នឹង​ជួយ​ឲ្យ​​អ្នក​ប្រើ​កុំព្យូទ័រ​​វាយ​តួអក្សរ​ខ្មែរ​​បាន​ឆាប់​រហ័ស​ជាង​ក្ដារ​លីម៉ុន​ (Limon) ​ឬក្តារ​យូនីកូដ ​Unicode។ នាង​ផន​ បុប្ផា​នៃ​ VOA​ បាន​សន្ទនា​ជា​មួយ​លោក​ភួយ លីហេង​អំពី​​លក្ខណៈ​ពិសេស​នៃ​ក្តារ​ចុច​លក្ខណៈ​ខ្មែរ​នេះ៕