បទសម្ភាសន៍ VOA៖ ប្រវត្តិវិទូចំណាស់ម្នាក់ថា ទន្លេមេគង្គផ្លាស់ប្តូរយ៉ាងគំហុក ដូចក្តីព្រួយបារម្ភរបស់លោកពីមុន
Your browser doesn’t support HTML5
លោក Milton Osborne គឺជាប្រវត្តិវិទូដ៏ចំណាស់ម្នាក់អំពីទន្លេមេគង្គ។ លោកបានចំណាយពេលជាង៤០ឆ្នាំ ធ្វើដំណើរតាមដងទន្លេមេគង្គដើម្បីស្រាវជ្រាវ និងនិពន្ធសៀវភៅមួយក្បាលដែលត្រូវបានបោះពុម្ពផ្សាយកាលពីឆ្នាំ២០០០ ដែលមានចំណងជើងថា «ទន្លេមេគង្គ៖ អតីតកាលដ៏ច្របូកច្របល់ និងអនាគតដ៏មិនប្រាកដប្រជា»។ លោកបានស្រាវជ្រាវ និងសរសេរអត្ថបទជាច្រើនទាក់ទងនឹងប្រវត្តិរបស់ទន្លេមេគង្គ ការគ្រប់គ្រងទន្លេ និងស្ថានភាព និងកត្តាប្រឈមខាងសេដ្ឋកិច្ច និងនយោបាយរបស់បណ្តាប្រទេស ដែលទន្លេមេគង្គហូរកាត់។ សព្វថ្ងៃនេះ លោក Milton Osborne មានអាយុ៨០ឆ្នាំ។ លោកបាននិយាយតាមទូរស័ព្ទជាមួយនឹងនាង ទែន សុខស្រីនិត នៃ VOA ពីទីក្រុង New South Wales ប្រទេសអូស្ត្រាលី ដើម្បីពិភាក្សាពីផលប៉ះពាល់នៃការសាងសង់ទំនប់វារីអគ្គិសនីមកលើប្រជាពលរដ្ឋដែលរស់នៅដោយពឹងផ្អែកលើទន្លេនេះ។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍នេះដូចតទៅ។