បទសម្ភាសន៍ VOA៖ សហរដ្ឋ​អាមេរិក និង​វៀតណាម បង្កើត​ចំណង​ជិតស្និទ្ធ

Your browser doesn’t support HTML5

នៅក្នុង​ខែឧសភា​កន្លង​ទៅ​នេះ លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បារ៉ាក់ អូបាម៉ា បាន​ធ្វើដំណើរ​ទៅ​ប្រទេស​វៀតណាម ដើម្បី​ចូលរួម​ក្នុង​ជំនួប​កំពូល​មួយ​ដែល​ពង្រឹង​ចំណង​ទាក់ទង​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​កុម្មុយនីស្ត​ដែល​ជា​អតីត​គូ​សត្រូវ។ ក្នុង​អំឡុង​កិច្ចប្រជុំ​នោះ សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ថា ខ្លួន​នឹង​អនុញ្ញាត​ឲ្យ​មាន​ការលក់​សព្វាវុធ​ទៅ​ឲ្យ​ប្រទេស​វៀតណាម។ ដើម្បី​ស្វែងយល់​ថា ហេតុអ្វី​បាន​ជា សហរដ្ឋ​អាមេរិក​និង​វៀតណាម​កាន់តែ​មាន​ភាព​ជិតស្និទ្ធ​នឹង​គ្នា និង​អំពី​ឥទ្ធិពល​នៃ​ភាពជិតស្និទ្ធ​នេះ ពី​រដ្ឋធានី Washington អ្នកស្រី លី ម៉ូរីវ៉ាន់ នៃ VOA បាន​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ លោក​បណ្ឌិត ឌុច ដារិន្ទ ដែល​ជា​សាស្រ្តាចារ្យ​ផ្នែក​សេដ្ឋកិច្ច​នៅ​មហា​វិទ្យាល័យ Tallahassee ក្នុង​រដ្ឋ Florida នៃ​សហរដ្ឋ​អាមេរិក៕