បទសម្ភាសន៍ VOA៖ ប្រវត្តិវិទូ David Chandler និយាយអំពីសុទិដ្ឋិនិយម និងទុទិដ្ឋិនិយមរបស់កម្ពុជា
Your browser doesn’t support HTML5
លោក David P. Chandler បានមកដល់ប្រទេសកម្ពុជាលើកដំបូងកាលពីឆ្នាំ១៩៦០ ដើម្បីបម្រើការងារឲ្យក្រសួងការបរទេសសហរដ្ឋអាមេរិកកនៅស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។ លោកបានចំណាយពេលជាង៥០ឆ្នាំ ដើម្បីសិក្សាអំពីប្រទេសកម្ពុជា ហើយបានក្លាយជាប្រវត្តិវិទូដ៏សំខាន់ម្នាក់អំពីប្រទេសកម្ពុជា និងប្រជាជនកម្ពុជាផងដែរ។ លោក Chandler និពន្ធសៀវភៅជាច្រើនរួមមាន«ប្រវត្តិសាស្ត្រកម្ពុជា» និងអំពីមន្ទីរធ្វើទារុណកម្មរបស់ខ្មែរក្រហមគឺ«សម្លេងពីស-២១»។ លោក David Chandler អាយុ៨៣ឆ្នាំ បានធ្វើបទសម្ភាសន៍ជាមួយនាង ទែន សុខស្រីនិត នៃ VOA នៅទីក្រុង Bethesda រដ្ឋ Maryland កាលពីខែមេសាកន្លងទៅ ដើម្បីក្រឡេកមើលទៅប្រវត្តិសាស្ត្រកម្ពុជា និងការវិវត្តទៅថ្ងៃអនាគតរបស់កម្ពុជា។ កិច្ចពិភាក្សានេះរួមមានសារៈសំខាន់នៃសាលាក្តីខ្មែរក្រហម មេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី និងការស្នងតំណែងក្នុងគណបក្សប្រជាជនកម្ពុជា។ សូមលោកអ្នកស្តាប់បទសម្ភាសន៍នេះដូចតទៅ។