បទសម្ភាសន៍ VOA៖ អនីតិជននៅក្នុងមណ្ឌលអប់រំកែប្រែទី២ នឹងទទួលបានឱកាសបណ្តុះបណ្តាលវិជ្ជាជីវៈ
Your browser doesn’t support HTML5
មណ្ឌលកែប្រែទី២ ដែលមានទីតាំងនៅរាជធានីភ្នំពេញ មានចំនួនអនីតិជន និងស្ត្រី ដែលជាប់ពន្ធនាគារនៅទីនោះច្រើនជាងគេបង្អស់នៅទូទាំងប្រទេសកម្ពុជា។ ក្រោយពីទទួលបានលទ្ធផលវិជ្ជមានពីការបំពេញកិច្ចការរបស់ខ្លួនដើម្បីផ្តល់វិជ្ជាជីវៈដល់អនីតិជនដែលជាប់ពន្ធនាគារនៅខេត្តសៀមរាប និងបន្ទាយមានជ័យមក អង្គការជីវិតនៅកម្ពុជា សហការជាមួយនឹងគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយជាមួយនឹងអគ្គនាយកដ្ឋានពន្ធនាគារ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីបង្កើតគម្រោងផ្តល់វគ្គបណ្តុះបណ្តាលដល់អនីតិជនដ៏ច្រើននៅក្នុងមណ្ឌលអប់រំកែប្រែទី២នេះ។ លោក ឈិន សែ នាយករងនៃអង្គការជីវិតនៅកម្ពុជា បានផ្តល់បទសម្ភាសន៍ឲ្យនាង ទែន សុខស្រីនិត នៃ VOA កាលពីថ្ងៃពុធកន្លងទៅនេះ អំពីគោលបំណងនៃកិច្ចព្រមព្រៀងនេះ។ សូមលោកអ្នកស្តាប់បទសម្ភាសន៍នេះដូចតទៅ។