បទសម្ភាសន៍ VOA៖ អ្នកប្រវត្តិវិទូ ថា កម្ពុជាគួរតែបង្រៀនអំពីប្រវត្តិសាស្ត្រសម័យទំនើបរបស់ខ្លួនឲ្យបានទូលំទូលាយ»
Your browser doesn’t support HTML5
កំណត់និពន្ធ៖ លោកបណ្ឌិត David Chandler គឺជាប្រវត្តិវិទូជនជាតិអាមេរិកាំងមួយរូប ដែលបានចំណាយពេលវេលាយ៉ាងច្រើននៅប្រទេសកម្ពុជា ដើម្បីសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រសម័យទំនើបរបស់កម្ពុជា។ នៅចន្លោះឆ្នាំ១៩៨៣ដល់ឆ្នាំ១៩៩៩ លោកបានសរសេរ និងបោះពុម្ពផ្សាយសៀវភៅអំពីប្រវត្តិសាស្ត្រខ្មែរចំនួន៥ក្បាល។ បន្ទប់ការិយាល័យមួយនៅក្នុងអាគារស្ថានទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជាបានដាក់ឈ្មោះរបស់លោក ដើម្បីផ្តល់ជាកិត្តិយសដល់លោកថែមទៀតផង។ បច្ចុប្បន្ននេះ លោកគឺជាសាស្ត្រាចារ្យកិត្តិយសដែលចូលនិវត្តន៍ពីសាកលវិទ្យាល័យ Monash University និងកំពុងស្នាក់នៅក្នុងប្រទេសអូស្តា្រលី។ សូមលោកអ្នកស្តាប់បទសម្ភាសន៍ដោយផ្ទាល់រវាងកញ្ញាហុង ចិន្តា នៃ VOA ជាមួយនឹងលោកបណ្ឌិត David Chandler ស្តីអំពីបទពិសោធន៍ ចំណាប់អារម្មណ៍ និងទស្សនៈរបស់លោកទៅលើប្រវត្តិសាស្ត្រសម័យទំនើបរបស់កម្ពុជាដូចតទៅ៕