បទសម្ភាសន៍ VOA៖ សារៈសំខាន់​របស់​សត្វឃ្មុំ​​​និង​ផល​ប៉ះពាល់​នៃ​ការ​ថយចុះ​ចំនួន​សត្វឃ្មុំ​មក​លើ​ប្រជាជន​កម្ពុជា

Your browser doesn’t support HTML5

កំណត់និពន្ធ៖ របរ​រក​ឃ្មុំ​គឺ​ជា​ប្រភព​ចំណូល​មួយ​ដ៏​សំខាន់​ក្នុង​ការទ្រទ្រង់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​ខ្មែរ​តាំង​ពី​បុរាណកាល​មក។ ប៉ុន្តែ​យោង​តាម​របាយការណ៍​វាយ​តម្លៃ​ដែល​ចេញ​កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ២០១៦​ របស់​ស្ថាប័ន​មួយ​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ចម្រុះ​ដែល​ហៅ​កាត់​ថា (IPBES) បាន​ឲ្យ​ដឹង​ថា ៤០​ភាគរយ​នៃ​ប្រភេទ​សត្វ​ដែល​ជួយ​ដល់​ដំណើរ​លំអង​ផ្កា​នៅ​ទូទាំង​ពិភពលោក​ ជាពិសេស​សត្វ​ឃ្មុំ​ កំពុង​តែ​ប្រឈម​នឹង​ការជិត​ផុត​ពូជ។ សូម​លោក​អ្នក​ស្តាប់​បទសម្ភាសន៍​តាមរយៈ​ទូរស័ព្ទ​រវាង​នាង ហុង ចិន្តា នៃ VOA ជាមួយ​នឹង​លោក មៀង សុថា ដែល​ជា​ទីប្រឹក្សា​គម្រោង​ស្រាវជ្រាវ​វាយ​តម្លៃ​សង្វាក់​ទឹក​ឃ្មុំ​ឆ្នាំ​២០០៩​របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ​ដែល​ហៅ​កាត់​ថា (USAID) អំពី​សារៈសំខាន់​របស់​សត្វឃ្មុំ​​ និង​ផល​ប៉ះពាល់​នៃ​ការ​ថយចុះ​ចំនួន​សត្វឃ្មុំ​មក​លើ​ប្រជាពលរដ្ឋ​កម្ពុជា​ដូច​ត​ទៅ។