បទសម្ភាសន៍ VOA៖ លោកសុន ឆ័យថាគណបក្សសង្គ្រោះជាតិកំពុងពង្រឹងសមត្ថភាពផ្ទៃក្នុង ទោះបីមេដឹកនាំកំពុងរងបញ្ហានយោបាយក៏ដោយ
Your browser doesn’t support HTML5
លោក ស៊ុន ឆ័យ ប្រធានក្រុមតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិនិយាយថា លោកនិងក្រុមការងាររបស់លោកកំពុងតែខិតខំធ្វើការដើម្បីពង្រឹងសមត្ថភាពរបស់សមាជិកគណបក្សសង្គ្រោះជាតិសម្រាប់ការបោះឆ្នោតឃុំសង្កាត់និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រសម្រាប់នីតិកាលទី៦នៃរដ្ឋសភា បើទោះជាក្នុងពេលបច្ចុប្បន្ននេះប្រធានរបស់គណបក្សលោក សម រង្ស៊ី នៅក្រៅប្រទេស ហើយប្រធានស្តីទីគណបក្សលោក កឹម សុខា កំពុងរងការចោទប្រកាន់ថា មានការពាក់ព័ន្ធនឹងរឿងអាស្រូវស្នេហាយ៉ាងណាក៏ដោយ។ លោកក៏បានមានប្រសាសន៍បន្ថែមថា លោកកំពុងតែធ្វើការរៀបចំឯកសារដើម្បីកោះហៅរដ្ឋមន្ត្រីដែលធ្វើការមិនល្អឲ្យមកបកស្រាយក្នុងរដ្ឋសភា។ នាង ផន បុប្ផា នៃ VOA បានសន្ទនាជាមួយលោកស៊ុន ឆ័យ អំពីបញ្ហានេះនៅការិយាល័យរបស់លោកនៅរដ្ឋសភា៕