បទសម្ភាសន៍ VOA៖ តើពលរដ្ឋខ្មែរ អាចរៀនអ្វីខ្លះបានពីភាពយន្តអាមេរិកមួយដែលមានចំណងជើងថា «The Big Short»?
Your browser doesn’t support HTML5
ភាពយន្តអាមេរិកមួយដែលមានចំណងជើងថា «The Big Short» ត្រូវបានជ្រើសតាំងដើម្បីទទួលពានរង្វាន់អូស្ការនៅឆ្នាំនេះ សម្រាប់ភាពយន្តដែលមានទស្សនីយភាពល្អជាងគេ។ ការណ៍នេះជារឿងកម្រមួយដែលភាពយន្តស្តីអំពីសេដ្ឋកិច្ចបានទទួលការជ្រើសតាំងសម្រាប់រង្វាន់ដ៏ធំផ្នែកភាពយន្តដូចនេះ។ ថ្វីបើភាពយន្តនេះ មិនបានទទួលរង្វាន់នោះក៏ដោយ ក៏វាបានធ្វើឲ្យមានការសន្ទនាយ៉ាងច្រើន អំពីមូលហេតុដែលនាំឲ្យមានវិបត្តិហិរញ្ញវត្ថុនៅឆ្នាំ ២០០៨ ដែលវាបណ្តាលឲ្យមានវិបត្តិសេដ្ឋកិច្ចអាក្រក់បំផុតតាំងពីទសវត្សរ៍ ១៩៣០ មក។ ពីរដ្ឋធានី Washington អ្នកស្រី លី ម៉ូរីវ៉ាន់ នៃ VOA បានសន្ទនាតាមទូរស័ព្ទជាមួយ លោកបណ្ឌិត ឌុច ដារិន្ទ ដែលជាសាស្រ្តាចារ្យផ្នែកសេដ្ឋកិច្ចនៅមហាវិទ្យាល័យ Tallahassee ក្នុងរដ្ឋ Florida នៃសហរដ្ឋអាមេរិក អំពីភាពយន្ត «The Big Short» នេះ ហើយ ថាតើពលរដ្ឋខ្មែរ អាចរៀនអ្វីខ្លះបានពីភាពយន្តអាមេរិកមួយនេះ៕