បទសម្ភាសន៍ VOA៖ «បើថ្មចេះនិយាយ»ចង់ឲ្យកូនខ្មែរកាន់តែស្រឡាញ់និងឲ្យតម្លៃខ្ពស់លើវត្ថុបុរាណខ្មែរ
Your browser doesn’t support HTML5
«បើថ្មចេះនិយាយ» តើវានឹងនិយាយយ៉ាងដូចម្តេចមកកាន់កូនខ្មែរ? «បើថ្មចេះនិយាយ» គឺជាចំណងជើងនៃភាពយន្តថ្មីមួយដែលកំពុងតែផលិតដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលគ្រោងនឹងដាក់បញ្ចាំងនៅខែវិច្ឆិកាឆ្នាំ២០១៧ ខាងមុខនេះ។ នេះគឺជាស្នាដៃថ្មីមួយទៀតដែលកំពុងតែដឹកនាំថតដោយលោក អ៊ូច មករា។ ភាពយន្តនេះនឹងថតនៅក្នុងខេត្តចំនួន៥គឺ ខេត្តកំពង់ធំ សៀមរាប បាត់ដំបង បន្ទាយមានជ័យ និងព្រះវិហារ។ សូមប្រិយមិត្តស្តាប់បទសម្ភាសន៍តាមរយៈទូរស័ព្ទរវាងនាង ហុង ចិន្តា នៃ VOA ជាមួយនឹងលោក អ៊ូច មករា អំពីភាពយន្តថ្មីនេះដូចតទៅ។