បទសម្ភាសន៍ VOA៖ អ្នកជំនាញអាមេរិកលើកទឹកចិត្តយុវជនកម្ពុជាឱ្យផ្តោតលើវិទ្យាសាស្រ្ត
Your browser doesn’t support HTML5
លោកស្រីបណ្ឌិត Geraldine Richmond ជាជំនួយការពិសេសរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា និងជាប្រេសិតវិទ្យាសាស្រ្តអាមេរិកាំងប្រចាំតំបន់អាស៊ីអាគ្នេយ៍។ នៅក្នុងដំណើរទស្សនកិច្ចលើកទី៣មកកាន់កម្ពុជា លោកស្រីលើកទឹកចិត្តឲ្យយុវជនកម្ពុជា ជាពិសេសសិស្សស្រីចូលសិក្សាជំនាញវិទ្យាសាស្រ្ត និងវិស្វកម្ម។ លោកស្រីមិនចង់ឃើញថា បន្ទុកគ្រួសារ និងសង្គម គឺជារនាំងដែលធ្វើឲ្យស្រ្តីពិបាកក្នុងការជ្រើសរើសជំនាញទាំងនេះ។ នាង នូវ ពៅលក្ខិណា នៃ VOA បានសម្ភាសន៍លោកស្រីដូចតទៅ។