អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប​នៅ​កម្ពុជា​គួរ​រៀន​ពី​ករណី​វិវាទ​ដោះ​លេខ​កូដ​ iPhone នៅ​អាមេរិក

Your browser doesn’t support HTML5

ក្រុមហ៊ុន​បច្ចេកវិទ្យា Apple ដែល​ផលិត​ទូរស័ព្ទ iPhone កំពុង​មាន​វិវាទ​ផ្លូវ​ច្បាប់​ជាមួយ​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ FBI ដោយ​ក្រុមហ៊ុន​នេះ​មិន​ព្រមធ្វើ​តាម​ការទាមទារ​របស់​រដ្ឋាភិបាល​អាមេរិក ឲ្យ​ជួយ​ដោះ​លេខ​កូដ​សម្ងាត់​នៃ​ទូរស័ព្ទ iPhone របស់​ភេរវករ​ដែល​បាន​សម្លាប់​មនុស្ស​១៤​នាក់​នៅ​រដ្ឋ California កាលពី​ខែ​ធ្នូ​ឆ្នាំ​២០១៥។ លោក ចាប ចិត្រា និស្សិត​ថ្នាក់​បណ្ឌិត​ផ្នែក​សារ​គមនាគមន៍​មហាជន (Mass Communication) នៅ​សាកល​វិទ្យាល័យ Ohio សហរដ្ឋ​អាមេរិក ថ្លែង​ប្រាប់​លោក សឹង សុផាត នៃ VOA ក្នុង​បទ​សម្ភាសន៍​មួយ​ថា ដំណោះស្រាយ​គឺ​ត្រូវ​មាន​ការ​ចូលរួម​ពី​សាធារណៈជន ហើយ​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប​នៅ​កម្ពុជា​គួរ​តាមដាន​រឿង​ក្តី​នេះ​ដើម្បី​រៀនសូត្រ​អំពី​សារៈសំខាន់​នៃ​ការការពារ​ទិន្នន័យ​ផ្ទាល់​ខ្លួន​និង​ឯកជនភាព៕