បទសម្ភាសន៍ VOA៖ វិស័យស្ទែម (STEM) ចាំបាច់សម្រាប់ការអភិវឌ្ឍន៍កម្ពុជា
Your browser doesn’t support HTML5
អាជីពផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ឬហៅកាត់ថា STEM បានក្លាយជាវិស័យដែលប្រទេសកម្ពុជានិងពិភពលោក កំពុងត្រូវការនិងផ្ដោតសំខាន់ទៅលើ។ កាលពីចុងឆ្នាំ២០១៥កន្លងទៅនេះ ក្រសួងអប់រំ ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា និងវិទ្យាស្ថាន IDP បានសហការគ្នាជ្រើសរើសទូតតំណាងខាង STEM ឬ STEM Ambassador របស់កម្ពុជា ដើម្បីលើកកម្ពស់ការយល់ដឹងរបស់យុវជនកម្ពុជាអំពីវិស័យ STEM នេះ។ នាង ហ៊ាន សុជាតា នៃ VOA បានសម្ភាសន៍លោក ម៉េង សុខសៀន ដែលជាទូតតំណាងម្នាក់ក្នុងចំណោមទូតតំណាងខាង STEM ទាំង៦៣រូប ដូចតទៅ៖