បទសម្ភាសន៍ VOA៖ អ្នកកាសែតថ្មីៗចែករំលែកបទពិសោធន៍យកព័ត៌មានអាស៊ាននៅអាមេរិក
Your browser doesn’t support HTML5
ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនៅរមណនីយដ្ឋាន Sunnylands កាលពីសប្តាហ៍មុន ក្រសួងការបរទេសអាមេរិកបានរៀបចំកម្មវិធីសម្រាប់ឲ្យអ្នកយកព័ត៌មានវ័យក្មេងពីបណ្តាប្រទេសអាស៊ានធ្វើទស្សនកិច្ចនិងយកព័ត៌មាន ពីថ្ងៃទី៩ដល់១៩ខែកុម្ភៈ។ កម្មវិធីនេះបាននាំពួកគេទៅកិច្ចប្រជុំនៅ Sunnylands និងនៅក្រុង San Francisco រដ្ឋ California ក៏ដូចជាធ្វើទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹកនៅកោះហាវៃផងដែរ។ លោក សៅ ផល និស្ស័យ អ្នកយកព័ត៌មានរបស់សារព័ត៌មានថ្មីៗ ជាអ្នកយកព័ត៌មានពីកម្ពុជាតែម្នាក់គត់ដែលបានចូលរួមនៅក្នុងកម្មវិធីយកព័ត៌មានអាមេរិក-អាស៊ាននេះ។ លោក សឹង សុផាត នៃ VOA បានសម្ភាសន៍លោក សៅ ផល និស្ស័យ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុននៅចុងបញ្ចប់នៃកម្មវិធីនេះ អំពីបទពិសោធន៍សំខាន់ៗក្នុងអំឡុងពេលចូលរួមកម្មវិធីយកព័ត៌មាននៅក្រៅប្រទេសនេះ។