បទសម្ភាសន៍ VOA៖ ក្រុមហ៊ុនអាមេរិកនៅតែបារម្ភចំពោះការវិនិយោគក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន
Your browser doesn’t support HTML5
នៅក្រោយកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាននៅរមណីយដ្ឋាន Sunnylands គណៈប្រតិភូពាណិជ្ជកម្មនៃបណ្តាប្រទេសអាស៊ាន រួមទាំងលោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៃប្រទេសកម្ពុជាផង បានបន្តដំណើរទៅជួបជាមួយអ្នកវិនិយោគនិងតំណាងក្រុមហ៊ុនអាមេរិកនៅទីក្រុង San Francisco រដ្ឋ California។ កាលពីថ្ងៃពុធកន្លងទៅនេះ ពួកគេបានពិភាក្សាអំពីសក្តានុពលវិនិយោគនិងសេដ្ឋកិច្ចនៃសហគមន៍សេដ្ឋកិច្ចអាស៊ានដែលទើបបង្កើតនៅដើមឆ្នាំ២០១៦នេះ។ លោក សៅ ផល និស្ស័យ អ្នកយកព័ត៌មានរបស់សារព័ត៌មានថ្មីៗ (ThmeyThmey) ដែលបានចូលរួមកិច្ចប្រជុំនោះ បានប្រាប់ VOA នៅក្នុងបទសម្ភាសន៍ជាមួយលោក សឹង សុផាត ថា អ្នកវិនិយោគអាមេរិកមានចំណាប់អារម្មណ៍ច្រើនចំពោះសហគមន៍សេដ្ឋកិច្ចថ្មីនេះ ប៉ុន្តែក៏នៅតែមានការបារម្ភច្រើនផងដែរ។ តទៅនេះជាបទសម្ភាន៍ទាំងស្រុងរវាងលោក សឹង សុផាត និងលោក សៅ ផល និស្ស័យ។