បទសម្ភាស៍ VOA៖ បច្ចេកវិទ្យាជាជំនួយដល់សុខភាពសាធារណៈនៅកម្ពុជា
Your browser doesn’t support HTML5
កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ កន្លងទៅនេះ អង្គការ InSTEDD iLab អាស៊ីអាគ្នេយ៍ បានសហការជាមួយនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDCកម្ពុជា បានរៀបចំបើកសម្ពោធគម្រោងសុខភាពមួយដែលពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកវិទ្យាថ្មីដើម្បីជាជំនួយដល់ការធ្វើឲ្យប្រសើរឡើងនូវសុខភាពសាធារណៈនៅកម្ពុជា។ នាង សើ សាយ្យាណា នៃ VOA បានជួបសម្ភាសជាមួយលោកស្រី ស៊ុយ ចាន់ណេ ដែលជាអ្នកគ្រប់គ្រងប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់អង្គការបច្ចេកវិទ្យា InSTEDD iLab អំពីថា តើបច្ចេកវិទ្យាអាចរួមចំណែកយ៉ាងណាខ្លះដល់សុខភាពសាធារណៈ និងថាតើប្រជាពលរដ្ឋកម្ពុជាអាចចាប់យកបច្ចេកវិទ្យានេះដែរឬទេ។