លោក ចន ឃែរី ធ្វើ​ដំណើរ​ទស្សនកិច្ច​ការទូត​នៅ​កម្ពុជា

Your browser doesn’t support HTML5

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក ចន ឃែរី (John Kerry) បាន​ធ្វើ​ដំណើរ​មក​ដល់​រាជធានី​ភ្នំពេញ​ហើយ​នៅ​យប់​ថ្ងៃ​ច័ន្ទ​ម្សិល​មិញ​នេះ។ ខណៈ​នៅ​ក្នុង​ប្រទេស​កម្ពុជា លោក ឃែរី គ្រោង​នឹង​ជួប​ជា​មេដឹកនាំ​ប្រទេស​កម្ពុជា រួម​ទាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក​ ហោ ណាំហុង​ ផងដែរ​ដើម្បី​ពិភាពក្សា​បញ្ហា​ពាណិជ្ជកម្ម​ទ្វេភាគី និង​ការ​រៀបចំ​ជាមុន សម្រាប់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អាមេរិក ក្នុង​រដ្ឋកាលីហ្វរញ៉ា នៅ​ពាក់​កណ្តាល​ខែ​កុម្ភៈ​ខាង​មុខ​នេះ។ ជាមួយ​គ្នា​នេះ លោក ឃែរី នឹង​ជួប​ជាមួយ​នឹង​សមាជិក​របស់​អង្គការ​សង្គម​ស៊ីវិល និង​តំណាង​របស់​គណបក្ស​សង្គ្រោះជាតិ​ផង​ដែរ។ លោក នៅ វណ្ណារិន និង​លោក ពិន ស៊ីសុវណ្ណ នៃ VOA ជូន​សេចក្តី​រាយការណ៍​នេះ​ពី​រាជធានី​ភ្នំពេញ៕