បទ​សម្ភាសន៍ VOA៖ ដំណើរ​ទស្សនកិច្ច​របស់​លោក ចន ឃែរី ទំនង​នឹង​ពង្រឹង​ទំនាក់​ទំនង​រវាង​កម្ពុជា-អាមេរិក

Your browser doesn’t support HTML5

លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៃ​សហរដ្ឋ​អាមេរិក​ ចន ឃែរី (John Kerry) នឹង​មក​ដល់​ទីក្រុង​ភ្នំពេញ​នា​ថ្ងៃ​ចន្ទ័​សប្តាហ៍​ខាង​មុខ​ ​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​នៅ​ប្រទេស​កម្ពុជា​ ​មុន​នឹង​លោក​ធ្វើដំ​ណើរ​ទៅ​កាន់​ប្រទេស​ចិន។ ការ​មក​ដល់​នៃ​ថ្នាក់​ដឹកនាំ​អាមេរិក​រូប​នេះ​បាន​ធ្វើ​ឲ្យ​មាន​សំណួរ​ជា​ច្រើន​លើ​បញ្ហាមួយ​ចំនួន ​ដូចជា​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ​ និង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង។ លោក នៅ វណ្ណារិន ​នៃ​ VOA​ ​បាន​ជួប​សម្ភាស​លោក​ ​ពូ សុវច្ចនា នាយក​រង​នៃ​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ​ និង​សន្តិភាព​ ​ជុំវិញ​ការ​រឹត​ចំណង​ទាក់ទង​រវាង​កម្ពុជា​-សហរដ្ឋអាមេរិក​ និង​ការ​ជ្រៀតជ្រែក​របស់​ចិន​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង។​ សូម​ស្តាប់បទ​សម្ភាសន៍​នេះ​ដូច​តទៅ។