លោក ហ៊ុន ម៉ានី៖​ទំនាក់​ទំនង​កម្ពុជា​និង​អាមេរិក​ល្អ​ប្រសើរ​ត្រូវ​មាន​ការ​យោគយល់​គ្នា

Your browser doesn’t support HTML5

អ្នកតំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​លើក​ឡើង​ថា ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​កម្ពុជា​មាន​ភាព​ល្អ​ប្រសើរ​ហើយ ប៉ុន្តែ​ក៏​នៅ​មាន​លំហរ​ច្រើន​សម្រាប់​បង្កើន​ទំនាក់ទំនង​នេះ​ឱ្យ​កាន់​តែ​ប្រសើរ​ជាង​នេះ​ទៀត។ នៅក្នុង​ការថ្លែង​ជាសាធារណៈ​ដោយ​កម្រ​ លោក​ហ៊ុន ម៉ានី​ដែល​ជា​កូនប្រុស​ពៅ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​និង​ជា​អ្នក​តំណាងរាស្រ្ត​បាន​ប្រាប់​ដល់​អ្នក​ចូលរួម​ស្តាប់​នៅ ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោនថា​ មាន​«ឱកាស​ល្អ​ច្រើន‍» សម្រាប់​ប្រទេស​ទាំងពីរ។ លោក ម៉ែន គឹមសេង​នៃ​វីអូអេ​សូម​ជូន​សេចក្តី​រាយការណ៍។