ឯកអគ្គរាជទូតខ្មែរ៖ ដំណើរ​ទស្សនកិច្ច​របស់​លោកJohn Kerryនឹង​ផ្តោត​លើ​TPP​

Your browser doesn’t support HTML5

លោក John Kerry រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​នឹង​ទៅ​ធ្វើ​ទស្សនកិច្ច​ការងារ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ដើម​សប្តាហ៍​ក្រោយ​នេះ។ គេ​រំពឹង​ថា​ការពង្រឹង​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ស្ថិតនៅ​លើ​របៀបវារៈ​កំពូល​របស់​លោក។​ ដំណើរ​ទស្សនកិច្ច​នេះ ធ្វើ​ឡើង​នៅ​មុន​ពេល​ដែល​មេដឹកនាំ​អាស៊ាន​គ្រោង​នឹង​ជួប​ប្រជុំ​ជាមួយ​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បារ៉ាក់ អូបាម៉ា នៅ​ពាក់​កណ្តាល​ខែ​កុម្ភៈ​ក្នុង​សហរដ្ឋ​អាមេរិក។ លោក​ម៉ែន គឹមសេង នៃ​វីអូអេ​បាន​ជួប​សម្ភាស​ជាមួយ​នឹង​លោក ជុំ ប៊ុនរ៉ុង ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​អំពី​សារៈសំខាន់​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​ដល់​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ៕