វេជ្ជបណ្ឌិត​ខ្មែរ​អាមេរិកាំង​បាន​ព្យាបាល​ជន​រងគ្រោះ​នៃ​ការ​បាញ់​សម្លាប់​នៅ​ទីក្រុង San Bernadino

Your browser doesn’t support HTML5

ការ​បាញ់​សម្លាប់​ប្រព្រឹត្ត​ឡើង​ដោយ​បុរស និង​ស្ត្រី​ពីរ​នាក់​ប្តី​ប្រពន្ធ​នៅ​ទីក្រុង San Bernadino សហរដ្ឋ​អាមេរិក កាល​ពី​ដើម​ខែធ្នូ​នេះ​ បាន​បណ្តាល​ជន​រងគ្រោះ​ចំនួន​១៤នាក់​ស្លាប់​បាត់បង់​ជីវិត និង​របួស​ជា​ច្រើន​នាក់។ ជន​រងគ្រោះ​ត្រូវបាន​យក​ទៅ​ជួយ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ Arrowhead Regional Medical Center ។ លោក ម៉ែន គឹមសេង នៃ VOA បាន​សម្ភាស​លោក​វេជ្ជបណ្ឌិត សេង សកុណា ដែល​ជា​វេជ្ជបណ្ឌិត​ខ្មែរ​អាមេរិកាំង​ម្នាក់ ដែល​បាន​ផ្តល់​ការ​ព្យាបាល​ដល់​ជន​រងគ្រោះ​ទាំង​នោះ​អំពី​ព្រឹត្តិការណ៍​នោះ​ និង​ប្រតិកម្ម​របស់​សហគមន៍​លើ​ព្រឹត្តិការណ៍​ដ៏​សោក​សៅរ៍​នេះ៕