បទសម្ភាសន៍ VOA៖ លោក ឈាង វណ្ណារិទ្ធ ថាឡាវមានឱកាសលេចធ្លោក្នុងពេលធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០១៦
Your browser doesn’t support HTML5
ប្រទេសឡាវនឹងក្លាយជាប្រធានសមាគមអាស៊ានជាលើកទី២នៅថ្ងៃទី១ខែមករាឆ្នាំ ២០១៦ ខាងមុខក្រោយពីធ្វើជាប្រធានអាស៊ានកាលពីឆ្នាំ២០០៤។ ឆ្នាំ២០១៦នេះក៏ជាឆ្នាំទី១នៃការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ានផងដែរ។ អ្នកវិភាគមួយរូបគឺ លោក ឈាង វណ្ណារិទ្ធ សាស្ត្រាចារ្យខាងការសិក្សាអំពីតំបន់អាស៊ីប៉ាស៊ីហ្វិកនៅសាកលវិទ្យាល័យ Leeds នៅចក្រភពអង់គ្លេស បានពិភាក្សាជាមួយលោក សឹង សុផាត នៃ VOA អំពីឱកាសនិងការប្រឈមសំខាន់ៗខាងសេដ្ឋកិច្ច និងនយោបាយអន្តរជាតិ ដែលប្រទេសឡាវនឹងប្រឈមក្នុងពេលធ្វើជាប្រធានអាស៊ានក្នុងឆ្នាំក្រោយ។