បទសម្ភាសន៍ VOA៖ អ្នកស្រាវជ្រាវនៃ Global Witnessថា វិបត្តិដីធ្លីនៅកម្ពុជាជាផ្នែកមួយនៃបញ្ហាសាកល
Your browser doesn’t support HTML5
អ្នកស្រាវជ្រាវនៅអង្គការឃ្លាំមើលបរិស្ថានឈ្មោះ Global Witness និយាយថា វិបត្តិដីធ្លីនៅក្នុងប្រទេសកម្ពុជាជាចំណែកមួយនៃនិន្នាការសាកល។ វាជានិន្នាការមួយដែលកើតឡើងដោយវិបត្តិសេដ្ឋកិច្ច និងការខ្វះខាតធនធាន។ នាង Josie Cohen អ្នកធ្វើយុទ្ធនាការនៃអង្គការ Global Witness ដែលបានស្រាវជ្រាវអំពីការរឹបអូសយកដីធ្លីក្នុងតំបន់ទន្លេមេគង្គ បាននិយាយថា ដោយសារតែមានអស្ថិរភាពនៃទីផ្សារ និងការវិនិយោគ វិនិយោគិនចង់បានដីកសិកម្មនៅក្នុងប្រទេសនានា ដូចជាប្រទេសកម្ពុជា ដែលជាកន្លែងមានភាពងាយស្រួលក្នុងការធ្វើកិច្ចព្រមព្រៀង។ ពេលថ្មីៗនេះ នាងផន បុប្ផានៃ VOA ខ្មែរបានទៅទីក្រុងឡុងដុង ប្រទេសអង់គ្លេស ហើយបានសម្ភាសនាង Josie Cohen ដែលរៀបរាប់អំពីបាតុភាពនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងតំបន់ និងក្នុងសកលលោក។