បទសម្ភាសន៍ VOA៖ យុវជនកម្ពុជាម្នាក់ត្រឡប់ទៅពង្រឹងការអប់រំនៅក្នុងសហគមន៍របស់ខ្លួន
Your browser doesn’t support HTML5
លោក ទូច យិនមុនី គឺសាស្ត្រាចារ្យមួយរូបនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា លោកបានត្រឡប់ទៅភូមិកំណើត ដើម្បីសាងសង់សាលារៀនថ្នាក់មតេ្តយ្យសម្រាប់កុមារតូចៗនៅក្នុងភូមិរបស់លោក ដោយរំពឹងថា កុមារទាំងនោះនឹងអាចទទួលបានឱកាសអភិវឌ្ឍខ្លួនឯង និងគ្រួសាររបស់ពួកគេ ដូចលោកដែរ។ លោក ទូច យិនមុនី និងក្រុមរបស់លោក ដែលក្នុងនោះមានទាំងកម្មករ និងទាំងជនពិការផងនោះ បានផ្តួចផ្តើមគម្រោងសាងសង់សាលារៀនខ្នាតតូចនៅឯស្រុកបាទី ខេត្តតាកែវនេះឡើង។ សូមលោកអ្នកស្តាប់បទសន្ទនារវាង នាង ហ៊ាន សុជាតា នៃVOA និងលោក ទូច យិនមុនី អំពីការបង្កើតសាលារៀនខ្នាតតូចនេះដូចតទៅ៕