បទសម្ភាសន៍ VOA៖ អង្គការលីកាដូផ្អាកការប្រារព្វទិវាសិទ្ធិមនុស្សនៅពន្ធនាគារដោយច្បាប់អង្គការ
Your browser doesn’t support HTML5
កំណត់និពន្ធ៖ អង្គការសិទ្ធិមនុស្សលីកាដូនៅថ្ងៃអាទិត្យទី៦នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ អំពីការផ្អាកសកម្មភាពរបស់ខ្លួនក្នុងការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិនៅក្នុងពន្ធនាគារចំនួន១៨កន្លែង។ ការសម្រេចចិត្តផ្អាកការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិនៅក្នុងពន្ធនាគារជាលើកទីមួយនេះ គឺដោយសារអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃបានដាក់លក្ខខណ្ឌរិតត្បិត បន្ទាប់ពីច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលត្រូវបានអនុវត្ត។ សូមស្តាប់បទសម្ភាសន៍រវាងនាង ហ៊ាន សុជាតា នៃ VOA តាមទូរស័ព្ទជាមួយលោក អំ សំអាត អ្នកសម្របសម្រួលបច្ចេកទេសអង្គការលីកាដូជុំវិញការផ្អាកនេះដូចតទៅ៖