បទ​សម្ភាសន៍ ​VOA៖ ឥណទាន​នាំ​មក​នូវ​ទាំង​ឱកាស និង​ហានិភ័យ

Your browser doesn’t support HTML5

ឥណទាន​គឺជា​មូលធន​ដ៏​សំខាន់​ដែល​បង្កើត​ឲ្យ​មាន​ការ​បណ្តាក់​ទុន និង​ជំនួញ ដែល​ជំរុញ​ដល់​ការ​អភិវឌ្ឍន៍ និង​កំណើន​សេដ្ឋកិច្ច។ ក៏​ប៉ុន្តែ កំណើន​ឥណទាន​ត្រូវ​ដើរ​ឲ្យ​ស្រប​ទៅ​នឹង​សក្តានុពល​នៃ​កំណើន​សេដ្ឋកិច្ច​ជាតិ និង​តម្រូវ​ឲ្យ​មាន​ការ​ឃ្លាំ​មើល និង​ត្រួត​ពិនិត្យ​ពី​ស្ថាប័ន​ហិរញ្ញ​វត្ថុ​ដែល​ពាក់​ព័ន្ធ ដើម្បី​ទប់​ស្កាត់​ហានិភ័យ​ហរិញ្ញ​វត្ថុ​ដែល​អាច​កើត​មាន​ឡើង។ នេះ​បើ​យោង​តាម​ការ​បក​ស្រាយ​របស់​លោក ហេង ឌីណា សេដ្ឋវិទូ​ខ្មែរ​ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ​នៅ​ក្នុង​កម្មវិធី​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​សកល​លោក​របស់ VOA។ សូម​លោក​អ្នក​ស្តាប់​​បទ​សន្ទនា​រវាង​នាង ទែន សុខស្រីនិត នៃ VOA និង​លោក ហេង ឌីណា អំពី​ឱកាស និង​ហានិភ័យ​នៃ​កំណើន​ឥណទាន។