បទសម្ភាសន៍ VOA៖ ខណៈដែលសមាគមអាស៊ានឈានទៅរកសមាហរណកម្ម តើកម្ពុជានឹងទទួលបានផលប្រយោជន៍អ្វីខ្លះ?
Your browser doesn’t support HTML5
ក្នុងបរិបទសមាហរណកម្មសេដ្ឋកិច្ចរបស់អាស៊ាន អ្នកជំនាញកំពុងភ័យខ្លាចថាកម្ពុជានឹងមិនមានការប្រកួតប្រជែងគ្រប់គ្រាន់ជាមួយប្រទេសជិតខាងរបស់ខ្លួនក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈពេលដែលលំហូរទំនិញនិងសេវាកម្មដោយសេរីរវាងប្រទេសជាសមាជិកអាស៊ានទាំង១០ត្រូវបានព្រមព្រៀង។ លោកស្រីសាស្ត្រាចារ្យ Pek Koon Heng Blackburn គឺជាសាស្ត្រាចារ្យនៃការសិក្សាអន្ដរជាតិនិងជានាយកមជ្ឈមណ្ឌលការសិក្សាអាស៊ាននៅឯសាកលវិទ្យាល័យ American Universityក្នុង រដ្ឋធានីវ៉ាស៊ីនតោន។ នៅពេលនេះលោកស្រីបានផ្តល់បទសម្ភាសន៍ជាមួយលោកមាន ឥស្សរាយស នៃ VOA ដើម្បីពិភាក្សាអំពីការផ្តួចផ្តើមថ្មីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលសមាជិកអាស៊ានកំពុងស្វែងរកការចូលរួមក្នុងសមាហរណកម្មសេដ្ឋកិច្ច។ នៅក្នុងបទសម្ភាសន៍នេះលោកស្រី បានពន្យល់ពីគំនិតនៅពីក្រោយសហគមន៍សេដ្ឋកិច្ចនិងបញ្ហាប្រឈមដែលប្រទេសកម្ពុជាជួបប្រទះនៅពេលចូលរួមក្នុងសមាហរណកម្មសេដ្ឋកិច្ច។