បទសម្ភាសន៍ VOA៖ ប្រធាន​អង្គការ​ WWF​ កម្ពុជាថា​​ទំនប់​វារីអគ្គិសនី​ដនសាហុង​ធ្វើ​ឲ្យ​ផ្សោត​ខេត្ត​ក្រចេះ​អន្តរាយ​​​

Your browser doesn’t support HTML5

អង្គការ​មូលនិធិ​សាកល​សម្រាប់​អភិរក្ស​ធម្មជាតិ​ហៅ​កាត់​ថា ​WWF ​​បាន​បង្ហាញ​ក្តី​បារម្ភ​អំពី​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ ដនសាហុង​ (Don Sahong) ដែល​នឹង​គំរាម​កំហែង​ដល់​​​សត្វ​ផ្សោត​ទន្លេ​មេគង្គ​​នៅ​កម្ពុជា​ ដែល​កំពុង​រង​គ្រោះថ្នាក់​​រួច​ទៅ​ហើយ​នោះ។​ នាង ​ហ៊ាន សុជាតា​ នៃ VOA បាន​ធ្វើ​បទសម្ភាសន៍​ជាមួយ​លោក​ ឈិត សំអាត ​នាយក​អង្គការ ​WWF​ ប្រចាំ​ប្រទេស​កម្ពុជា​ ​ក្រោយ​យុទ្ធនាការ​អភិរក្ស​សត្វ​ផ្សោត​ទន្លេ​មេគង្គ​​នៅ​ឯ​ខេត្ត​ក្រចេះ។​ សូម​ស្តាប់​បទសម្ភាសន៍​នេះ​ដូច​តទៅ៖