បទ​សម្ភាសន៍​ជាមួយ ចេង ម៉េងជូ អំពី​សារៈសំខាន់​នៃ​ចលនា​សិទ្ធិ​ពលរដ្ឋ

Your browser doesn’t support HTML5

ការ​ទទួល​បាន​សិទ្ធិ​ពលរដ្ឋ​ដ៏​ស្មើ​គ្នា​កើត​ចេញ​ពី​ការ​តស៊ូ​របស់​ប្រជា​ពលរដ្ឋ​នៅ​តាម​សហគមន៍ ដែល​បាន​ប្រមូល​ផ្តុំ​គ្នា ហើយ​ពង្រឹង​សមត្ថភាព​របស់​សហគមន៍ខ្លួន​ឲ្យ​បាន​រឹងមាំ។ នេះ​បើ​យោង​តាម កញ្ញា ចេង ម៉េងជូ ដែលជា​អ្នក​សារព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី និង​ជា​អ្នក​ចូលរួម​មក​ពី​ប្រទេស​កម្ពុជា​ម្នាក់​ក្នុង​គម្រោង​ផ្តួចផ្តើម​សម្រាប់​អ្នក​ដឹកនាំ​វ័យក្មេង​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ឬ​ហៅ​ថា (YSEALI) ដែល​ផ្តោត​សំខាន់​លើ​សិទ្ធិ​ពលរដ្ឋ និង​ភាព​ជា​ពលរដ្ឋ។ នាង ទែន សុខស្រីនិត នៃ VOA បាន​សម្ភាស​កញ្ញា ចេង ម៉េងជូ នៅ​បន្ទប់​ផ្សាយ​ VOA នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ជុំវិញ​ការ​ចូលរួម​របស់​កញ្ញា​ក្នុង​គម្រោង YSEALI នេះ។ សូម​លោក​អ្នក​ស្តាប់​បទ​សម្ភាសន៍​នេះ​ដូច​តទៅ។