បទសម្ភាសន៍៖ តើរដ្ឋាភិបាលពុករលួយក្លាយជាអង្គភាពឧក្រិដ្ឋកម្មដ៏ជោគជ័យដោយរបៀបណា?
Your browser doesn’t support HTML5
រដ្ឋាភិបាលពុករលួយអាចក្លាយជាអង្គភាពឧក្រិដ្ឋកម្មដ៏ជោគជ័យបាន តាមរយៈការត្រួតត្រាកិច្ចការរដ្ឋ និងកែប្រែគោលដៅរបស់ស្ថាប័នរដ្ឋ ដើម្បីជួយឲ្យបក្ខពួករបស់ខ្លួនទទួលបានប្រាក់កាន់តែច្រើន ដោយគ្រប់គ្រងប្រព័ន្ធតុលាការ។ នេះបើយោងតាមលោកស្រី Sarah Chayes អ្នកនិពន្ធសៀវភៅ«ចោររដ្ឋាភិបាល៖ មូលហេតុដែលអំពើពុករលួយគំរាមកំហែងសន្តិសុខសកលលោក» និងជាទីប្រឹក្សាជាន់ខ្ពស់របស់មូលនិធិទេយ្យទាន Carnegie ដើម្បីសន្តិភាពអន្តរជាតិ (Carnegie Endowment for International Peace)។ នាង ទែន សុខស្រីនិត នៃ VOA បានសម្ភាសលោកស្រី Sarah Chayes តាមទូរស័ព្ទជុំវិញអំពើពុករលួយរបស់រដ្ឋាភិបាល។ សូមលោកអ្នកស្តាប់បទសម្ភាសន៍នេះដូចតទៅ។