ការប្រើបណ្តាញសង្គមកើនឡើងស្របគ្នានឹងវិធានការបន្ថែមរបស់រដ្ឋាភិបាល
Your browser doesn’t support HTML5
ការប្រើប្រាស់បណ្តាញសង្គមជាពិសេសហ្វេសប៊ុក កាន់តែមានប្រជាប្រិយភាពក្នុងប្រទេសកម្ពុជា ទន្ទឹមគ្នានេះដែររដ្ឋាភិបាលក៏បានតាមដានយ៉ាងយកចិត្តទុកដាក់លើសកម្មភាពរបស់អ្នកប្រើប្រាស់ណាដែលខ្លួនយល់ថា អាចបង្កគ្រោះថ្នាក់ដល់សន្តិសុខសង្គម។
ព្រះសង្ឃសកម្មការពារសិទ្ធិមនុស្ស លួន សូវ៉ាត យល់ថាព្រះអង្គនឹងនៅតែប្រើប្រាស់ប្រព័ន្ធ បច្ចេកវិទ្យានេះដើម្បីរាយការណ៍ និងតាមដានសកម្មភាពរំលោភសិទ្ធិមនុស្សនានា។ លោកម៉ែន គឹមសេង នៃ VOAបានសម្ភាសព្រះតេជគុណលួន សូវ៉ាត ពេលដែលព្រះអង្គនិមន្តមករដ្ឋធានីវ៉ាស៊ីនតោន៕