អ្នកនាង ម៉ម កល្យាណនី៖ ទឹក និងដី ជាឫសគល់នៃដួងព្រលឹងយើង
Your browser doesn’t support HTML5
តាមរយៈថតខ្សែភាពយន្តឯកសារ ផលិតការិនី ម៉ម កល្យាណនី ដែលជាជនជាតិខ្មែរសញ្ជាតិអាមេរិក បានស្វែងយល់ថា អត្តសញ្ញាណរបស់ខ្មែរកើតចេញពីធម្មជាតិ គឺទឹក និងដី។ ហើយអ្នកនាង កល្យាណនី យល់ថា ការអភិវឌ្ឍន៍ដែលប៉ះពាល់ខ្លាំងដល់ធនធានធម្មជាតិទឹក និងដី ដោយមិនមានការត្រួតពិនិត្យឲ្យបានដិតដល់អាចបំបាត់អត្តសញ្ញាណរបស់ខ្មែរ។ នាង ទែន សុខស្រីនិត នៃ VOA បានសន្ទនាជាមួយអ្នកនាង ម៉ម កល្យាណនី ជុំវិញឫសគល់នៃដួងព្រលឹងយើង ដែលកើតចេញពីទឹក និងដីនេះ។ សូមលោកអ្នកស្តាប់បទសន្ទនានេះដូចតទៅ។